វិស័យឯកជនថៃ ៧០ក្រុមហ៊ុន នឹងមកទស្សនកិច្ចនៅកម្ពុជានាដើមខែសីហា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលចូលរួមពីវិស័យឯកជនថៃចំនួន៧០ក្រុមហ៊ុន គ្រោងនឹងមកកាន់កម្ពុជាចាប់ពី ថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោកស្រី Doung Jai សមាជិកសភាពាណិជ្ជកម្មថៃ ក្នុងជំនួបជាមួយលោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ កក្កដានេះ បាន បញ្ជាក់ថា គណៈប្រតិភូសភាពាណិជ្ជកម្មថៃ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃមានទំហំទឹកប្រាក់ជាង ៣,៦៤៥លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំទឹកប្រាក់ជាង ១៨៥លានដុល្លារអាមេរិក និងថៃនាំចេញមកកម្ពុជា ក្នុង ទំហំទឹកប្រាក់ជាង ៣,៤៦០លានដុល្លារអាមេរិក៕