លោក កើត ឆែ៖ សន្តិភាព​និងស្ថេរ​ភាព​នយោបាយ ធ្វើ​​ឲ្យ​ភ្នំ​ពេញ​​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

សង្គម​ និង​សេដ្ឋកិច្ច

ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនៈទ្រព្យ មានភាពរីកចំរើនខ្លាំងក្លា នាពេល​បច្ចុ​ប្បន្ន​នេះ បើតាម​លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើនថា កត្តា២យ៉ាង គឺកត្តា​សន្តិភាព និង​ស្ថេរភាព​នយោបាយបាន​ធ្វើឲ្យប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការ​​អភិវឌ្ឍ​ន៍យ៉ាង​ឆាប់រហ័ស ។ ការលើកឡើងបែបនេះ បាន​ធ្វើ​ឡើង​​ក្នុងពិធីបើកសម្ពោធគម្រោងលំនៅឋាន ឡា​ម៉េហ្សុង ផ្លាហ្សា (La Maison Plaza) របស់ក្រុមហ៊ុន ខេមបេស្ទេត មេនេច​ម៉ិន ខូអិលធីឌី កាលពីថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០​២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កើត ឆែ បានបន្តថា​ គម្រោងអភិវឌ្ឍលំនៅដ្ឋាន បង្ហាញភាពជោគជ័យថ្មីមួយទៀត​​របស់​​រាជ​រដ្ឋាភិបាលកម្ពុជា អ្នក​វិនិ​យោគអោយមកវិនិយោគនៅកម្ពុជា អោយមានការរីកចំរើន ។ ការបើក​សម្ពោធ​គម្រោងលំនៅឋាន ឡា​ម៉េហ្សុង ផ្លា​​ហ្សា គឺបានឆ្លុះ​បញ្ចាំង​ឱ្យឃើញអំពីភាពជោគជ័យ​ថ្មីមួយ​ទៀត នៃការ​អនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណ​​ដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ ទាក់ទាញការវិនិយោគ និងបង្កើតកាល្លានុវត្តភាពផ្នែកធុរកិច្ច ជា​ពិ​សេ​ស​គឺ ការខិតខំបង្កើនជំនឿ ទុកចិត្តជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន សំដៅរួមចំណែកជំរុញ​ឱ្យ​មានកំ​ណើ​ន​សេដ្ឋ​កិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើន​បន្ថែម​ទៀត។

លោក កើត ឆែ បានបន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា ក៏នឹងក្លាយជាជម្រើស​ថ្មីបន្ថែមទៀត សម្រាប់​បំពេញ​តម្រូវការទីផ្សារអចលនទ្រព្យជូនបងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង​អគារ​​ខ្ពស់ៗចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មាន​ចំនួន ២២៥ អគារ ខណៈក្នុងឆ្នាំ ២០២​១​កន្លង​​ទៅ ទទួលបានគម្រោងសាងសង់ថ្មីៗ ពីវិស័យឯកជន ចំនួន ១ ០៥០គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លាន​ម៉ែត្រក្រឡា ដែលមានទំហំទុន​វិនិយោគ ប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ដែលបានធ្វើឱ្យរាជធានីភ្នំពេញ កាន់​តែ​មា​ន​ភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុង នៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ ៕