ហ្គេមអនឡាញ និងអេបក្លីបវីដេអូខ្លីៗបានក្លាយជារឿងមានប្រយោជន៍នៅក្នុងចំណោមតំបន់រាតត្បាតវីរុសកូរ៉ូណាប្រភេទថ្មីនៅប្រទេសចិន ដោយគេសង្កេតឃើញថា មានមនុស្សរាប់សិបលាននាក់ ហើយអ្នកខ្លះទៀតបានដោនឡូតខណៈដែលពួកគេកំពុងតែជាប់ខ្លួននៅក្នុងតំបន់ហាមចេញក្រៅ មានដូចជានៅតែក្នុងផ្ទះជាដើម ដើម្បីស្វែងរកការលេងកម្សាន្ត ហើយក៏ជាវិធីមួយលួងលោមដល់ពេលវេលារបស់ពួកគេដែលកំពុងតែស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ។

នៅក្នុងមួយរយៈពេលចុងក្រោយនេះ មានការផ្លាស់ប្តូរនូវក្រុមហ៊ុនខ្លះ ដែលងាកចេញពីប្រទេសចិន ហើយក៏នៅមានស្ថាប័នធំៗមួយចំនួនដែរបាននិងកំពុងតែធ្វើអាជីវកម្មរបស់គេនៅក្នុងប្រទេសកើតរោគកលិយុគមួយនេះ មានដូចជា ក្រុមហ៊ុនផលិតរថយន្ត Tesla (TSLA.O) និង Mercedes-Benz (DAIGn.DE)ដើម្បីលើកកម្ពស់ផលិតផលរបស់ពួកគេតាមរយៈអនឡាញ។

តាមបណ្តាញផ្សព្វផ្សាយរបស់ចិនបានលើកឡើងថា នៅក្នុងចំណុចកើតរោគកលិយុគ ត្រូវអាជ្ញាធរមានការហាមមិនអនុញ្ញាតិឱ្យចេញក្រៅ ហើយអ្នកក្រៅមិនអនុញ្ញាតិឱ្យចូលមកក្នុង ជាវិធីសាស្រ្តដាក់ឱ្យដាច់ដោយឡែកពីគ្នា ក្នុងការការបន្ថយការរាតត្បាតវីរុសមរណៈកូរ៉ូណាប្រភេទថ្មី៕
ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស