ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោកស្រី ឌុច បុត្រនិតា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៣២ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។ ការប្រកាសផ្តល់គោរមងារឧកញ៉ានេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ឌុច បុត្រនិតា គឺជាសហគ្រិនស្រ្តីវ័យក្មេងដ៏ស្រស់ស្អាតពោរពេញដោយសមត្ថភាពក្នុងការដឹកនាំធុរកិច្ច និងកិច្ចការមនុស្សធម៌ ខណៈបច្ចុប្បន្នលោកស្រីជាម្ចាស់ក្រុមហ៊ុន CT Green Dream Devolopment Co.,LTD និងជាថៅកែហាង មីហីរ Seoul ៧យ៉ាង សាខាព្រៃស និងវត្តស្លែង។
ក្នុងវិស័យគ្រឿងពេជ្រ លោកស្រីក៏ជាម្ចាស់ហាង Jewelry Ranita 51 និង I Baby Shop ផងដែរ៕


