លោក អ៊ឹម ជីវ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមន៍សិល្បករខ្មែរ ទើបតែទិញរថយន្តទំនើបស៊េរីថ្មីមួយគ្រឿងម៉ាក Toyota Land Cruiser 2021 និងបានអញ្ជើញលោកជំទាវ ហ៊ុន ស៊ីណាត ឱ្យជួយប្រោះព្រំសុំលាភសុំជ័យផងដែរ នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។

“ថ្ងៃនេះសុំលាភជ័យ ហេង ហេង គ្មានអ្វីនិយាយទេ គឺមានតែការសូមថ្លែងអំណរគុណដល់អ្នកម្តាយជំទាវ ហ៊ុន សុីណាត និងបងប្រុស ចិន សំណាង ដែលតែងតែអបរំបង្រៀនបៀនប្រដៅ និងផ្តល់ដំបូន្មានដ៏ល្អៗ អោយខ្ញុំកែប្រែជាមនុស្សម្នាក់មានភាពរឹងមាំ និងជោគជ័យបន្ថែមទៀត។ ហើយក៏អរគុណដល់បងប្អូនអ្នកគាំទ្រទាំងអស់ ដែលតែងតែលើកទឹកចិត្តគាំទ្រខ្ញុំបាទ”។ លោក អ៊ឹម ជីវ៉ា បានបង្ហោះសារលើទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃអង្គារនេះ។

ពិធីកររូបនេះ បានបន្ថែមថា៖ “អ្នកម្តាយជំទាវ ហ៊ុន សុីណាត ជាម្តាយដ៏ល្អ និងមានព្រហ្មវិហារធម៌ដល់កូនៗ បងប្រុសចិន សំណាង គឺជាបងប្រុសដ៏ល្អ ដែលតែងតែផ្តល់ការងារអោយប្អូនបានធ្វើនិងអោយចេះសន្សំ ។ វាមិនមែនជារថយន្តទំនើបហើយថ្លៃខ្លាំង តែវាជាញើសឈាម យើងត្រូវសប្បាយចិត្តនូវអ្វីដែលយើងមាន អំពើល្អមិនសាបសូន្យៈ ដោយក្តីគោរពៈ អុឹមជីវ៉ា”។

សូមទស្សនាវីដេអូខាងក្រោម៖