ក្រុមហ៊ុនសាមស៊ុងគ្រោងនឹងដាក់បង្ហាញនូវប្រភេទទូរសព្ទចុងក្រោយរបស់ខ្លួនរហូតដល់បីម៉ូដែល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ដែលឈានចូលដល់ក្នុងរយៈពេលប៉ុន្មានខាងមុខនេះហើយ ដែលក្នុងនោះរាប់បញ្ចូលទំាងស៊េរីមានដូចជា Galaxy S20 5G, S20 Plus 5G និង S20 Ultra 5G។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស៊េរីទូរសព្ទទំាងអស់នេះ វាមានលក្ខណៈសម្បត្តិដូចគ្នាខ្លះ និងមិនដូចគ្នាខ្លះ ហើយអ្វីដែលសំខាន់នោះពោលគឺមានបំពាក់កាម៉េរាប្រពន្ធ័បច្ចេកវិទ្យា 5G ប្រកបដោយពណ៌ទាក់ទាញ។
អ្វីដែលក្រុមហ៊ុនផលិតចុងក្រោយចំពោះស៊េរីនេះ មានថាមពលកាន់បានយូរដោយភ្ជាប់នឹង បន្ទះChip ដើរលឿនរហ័សរហូតដល់ទៅកំរិត 120Hz។
សូមមើលរូបភាពខាងក្រោម៖



ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស