ក្រុមហ៊ុន​មួយ​របស់​មួយ​​មាន​បំណង​វិនិយោគ​លើការដាំដុះឫស្សីសម្រាប់ប្រើប្រាស់លើវិស័យថាមពល​

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Unique Worldwide​ ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី​មានគោល​បំណង​ដាក់ទុនវិនិយោគលើការដាំដុះឫស្សីសម្រាប់ប្រើប្រាស់លើវិស័យថាមពល និងការចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួប​សម្តែង​ការ​គួរសម​ជាមួយ​នឹង​​លោក​ វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ THUREING AUNG ដែលជានាយកក្រុមហ៊ុន បានជម្រាបលោក​រដ្ឋមន្រ្តីថាក្រុមហ៊ុនមាន បទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្ត​បច្ចេកវិទ្យារបស់ប្រទេស អាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ដូច្នេះលោកសង្ឃឹមថាគម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាម​រយ:​ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើដែលមានសក្តានុពលយ៉ាងល្អក្នុងការដាំឫស្សី និងចិញ្ចឹមចៀម ដែលជាប្រភពចំណូលប្រចាំគ្រួសារ។

លោក​វេង សាខុន​ រដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រ ចំពោះទស្សននិស័យរបស់ក្រុមហ៊ុនវិនិយោគដាំឫស្សី និងចិញ្ចឹមចៀម ព្រោះថាកម្ពុជាមានធនធានឫស្សីយ៉ាងច្រើន ហើយលក្ខណ:អំណោយផលក្នុង ការដាំដុះក៏ល្អប្រសើរ ប៉ុន្តែយើងនៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលរបស់វា។ ដូច្នេះ គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះមានតម្លៃបន្ថែមទ្វេឡើង និងជាពិសេសនឹងធ្វើការទាក់ទាញផលិតកម្មឫស្សីឱ្យមាន ពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍តាមរយ:ការលើកកម្ពស់ផលិតភាពផលិត​កម្មឫស្សី និងការចិញ្ចឹមសត្វ បង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជា មួយរដ្ឋបាលព្រៃឈើ ដោយគួរជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក។