កម្ពុជា ខាត់​បង​ថវិកា ​៦៤​៩​លាន​ដុល្លា​រ​អា​មេ​រិក ក្នុង​មួយ​ឆ្នាំ ដោយ​សារបារី

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖អង្គការអភិវឌ្ឍន៍សហប្រជាជាតិ និងអង្គការសុខភាពពិភពលោក រកឃើញ​ថាប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥.០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ និង៤០នាក់ ស្លាប់ជារៀងរាល់ថ្ងៃបណ្ដាលមកពីការប្រើប្រាស់បារី។ ការប្រើប្រាស់​បារីបានធ្វើ​ឲ្យកម្ពុជា​ ខាត់បងថវិកា ៦៤៩លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង​៦៥លាន​ដុល្លារអាមេរិក លើការចំណាយព្យាបាលជំងឺដែលបង្កដោយការជក់បារី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ជាមួយអង្គការសុខភាពពិភព​លោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកថា “ កម្ពុជាមានមហិច្ឆតាប្រែក្លាយជាប្រទេស​គ្មានផ្សែងបារីនៅឆ្នាំ២០២៥ ”។

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានចាត់វិធានការណែរនាំដល់​ក្រុមហ៊ុនថ្នាំជក់​ទាំង​អស់ឲ្យប​ញ្ឍប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់​គ្រប់ប្រភេទ​ក្នុងរាជធា​នីភ្នំពេញ៕