កម្ពុជា-កូរ៉េ ចុះMOUរួមគ្នា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើជំនាញកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group  កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU)ត្រីភាគីរួមគ្នា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការចុះ MOU នេះគឺមានបំណងបង្កើតកិច្ចសហប្រតិបត្តការលើការបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិត បង្កើនផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញ។

ឯកឧត្តម ក៏វាយតម្លៃខ្ពស់ ជូនចំពោះ ភាគីកូរ៉េ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មធ្វើឲ្យឯកសារ MOU នេះកើតចេញជារូបរាង្គ និងផ្លែផ្កាដែលយើងទទួលបានពេញទៅដោយមោទនភាពនាពេលនេះ។

ឱកាសនេះដែរ តំណាងសាកលវិទ្យាធិការ និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានរំពឹងដែរថា តាមរយៈ MOU នេះ នឹងជំរុញដល់ការបណ្តុះ បណ្តាលធនធានមនុស្សនឹងជួយអភិវឌ្ឍវិស័យមួយនេះមានការរីកចម្រើន តាមរយ:ការទទួលបាននូវមូលដ្ឋានគ្រឹះនៃការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងរបស់កសិករឆ្នើម មន្រ្តី និងលោកគ្រូ-អ្នកគ្រូ។ល។

គួរបញ្ជាក់ដែរថា តាមរយៈ MOUខាងលើ នេះ ភាគីកម្ពុជា-កូរ៉េ  ក៏បានសង្ឃឹមយ៉ាងមុតមាំថាការអនុវត្ត MOU នេះនឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ និងសូមឲ្យភាគីហត្ថលេក្ខីទទួលបានជោគជ័យ ពិសេសនឹងនាំគ្នាដើរតាមទិសដៅមួយក្នុងឆន្ទ:ប្រាកដនិយមថានឹងទៅកាន់គោលដៅដែលយើងចង់បានគឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគដ៏ខ្លី៕

អត្ថបទ៖រង្សី