គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
1- ក្រុមហ៊ុន ZHI XU INVESTMENT CO., LTD៖ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៣បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣៩កន្លែង។

2- ក្រុមហ៊ុន ZHI XIN INVESTMENT CO., LTD៖ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ៣២៤បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១១១,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩៦០កន្លែង។

3- ក្រុមហ៊ុន PRINCE TIAN XI WAN CO., LTD៖ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៩៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០៤,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៦០កន្លែង៕

ប្រភព: ខ្លីៗ