រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៣ ខែសីហានេះ។ នេះបើតាមឱ្យដឹងពីក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃអង្គារនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ីក៏បានបញ្ចាក់ថា លោក ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចមកកាន់មីយ៉ាន់ម៉ា ក្រោមកិច្ចសហប្រតិបត្តិការ មិនមែនបង្ករឿងដូចដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ីឡើយ។
ទន្ទឹមនឹងនោះ លោក ឡាវរ៉ូវ ក៏នឹងមកកម្ពុជាដើម្បីចូលរួមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងភ្នំពេញ។
យ៉ាងណា ដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រសួងការបរទេសរុស្ស៊ីមិនទាន់បានបញ្ជាក់នៅឡើយថា លោកទៅក្រោយកិច្ចប្រជុំ ឬមិនកិច្ចប្រជុំនៅភ្នំពេញ៕