ផលិតផល​ក្លែង​​ក្លាយ​ជាង​១០០​​តោ​​ន នឹង​ដុត​​​បំ​ផ្លាញ​​​ចោ​ល​​​នៅ​​ដើម​​ខែ​​មី​​នា​ខាង​មុខ

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆំាងផលិតផលក្លែងក្លាយបានអះអាងថា គណៈ​កម្មាធិការ​នឹងដុត​បំផ្លាញ​ផលិតផលក្លែងក្លាយ ប្រមាណជា១០០តោន ក្នុងរាជ​ធានីភ្នំពេញ​​នៅខែមីនា​ខាងមុខនេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រ យុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសហព័ន្ធវិនិយោគិនកម្ពុជា (សមាគមអ្នក​លក់​ឱសថ​កម្ពុជា) កាលពីព្រឹកថ្ងៃទី០​៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ​ការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានគូសបញ្ជាក់ថា កន្លងមក គណៈ​កម្មាធិ​ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានធ្វើការចុះបង្ក្រា បអ្នកលក់ផលិតផល​ក្លែងក្លាយ តាមអនឡាញផងដែរ។ គណៈ​កម្មាធិ​ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏គ្រោងដុតកម្ទេចចោលនូវផលិតផលក្លែង​ក្លាយ នៅខេត្តកំពង់ធំ ប្រមាណ ជា១០តោននៅសប្តាហ៍ទី៤​ខែកុម្ភៈនេះ។

ចំណែកនៅ​ក្នុងរាជធានីភ្នំពេញ ផលិតផលក្លែងក្លាយប្រមាណជា ១០០តោន នឹងដុតកម្ទេចចោល នៅដើមខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ ចំពោះជនល្មើស​ដែលប្រព្រឹត្ត នោះត្រូវបានចាប់ខ្លួន​ហើយ​ក៏ត្រូវបានបញ្ជូនតុលាការហើយដែរ ដើម្បីកាត់ទោសឱ្យជាប់ពន្ធនាគាររួចហើយ។

លោកមៀច សុផាន់ណា​ បានបញ្ជាក់ថា “ក្រសួងសុខាភិបាល បានចូលរួមយ៉ាងសកម្ម បានធ្វើការជាមួយនឹងយើង (គណៈកម្មាធិការ ផលិតផលក្លែងក្លាយ) ហើយក្រសួង​សុខាភិបាលបានប្រកាសថា ប្រជាជនយើងត្រូវមានការ​ប្រុងប្រយ័ត្នប្រ​យែងចំពោះ​ការទិញ ឬជាវរបស់តាមអនឡាញពីព្រោះយើង អត់បានពិនិត្យ​ឃើញ​របស់ហ្នឹង​គុណយ៉ាងម៉េចទេ ឃើញតែគេរៀបរាប់ឃោសនា យើងមិនដឹងថាពិត ឬមិនពិត”។ 

លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធាន​សមាគមអ្នកលក់ឱសថកម្ពុជា បានឱ្យដឹងថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមាគម មិនត្រឹមតែផ្ដល់អត្ថប្រ យោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ គឺថែមទាំងការពារអ្នកវិនិយោគសុចរិត និងសហគ្រាស ទាំងឡាយដែលប្រកបរបបស្របច្បាប់មានភាពស្មោះត្រង់ និងរកស៊ីប្រកួតប្រជែងដោយភាព ត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពិតជាបានផ្ដល់នូវសុវត្ថិភាពជូនដល់ ប្រជាជនកម្ពុជាផងដែរ៕

AKP