បែងចែកឲ្យច្បាស់ មាន​ស្ថាប័នចំនួនពីរទទួលបន្ទុកប្រមូលពន្ធទូទាំងប្រទេស ដែល​អ្នកគួរ​ដឹង

សង្គម​ និង​សេដ្ឋកិច្ច

ពេលគេនិយាយពី​រឿង​ប្រមូល​ពន្ធ​គេតែងតែលើកពី​មន្រ្តីគយ ដែល​ទទួល​បន្ទុកប្រមូលពន្ធ​ចូល​ថវិកាជាតិ។ យ៉ាងណាមិញ មាន​ស្ថាប័នចំនួនពីរទទួលបន្ទុកប្រមូលពន្ធ ដែល​អ្នក​ត្រូវដឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មួយគឺអគ្គនាយកដ្ឋានពន្ធដារដែលផ្ដោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យជាដើម។ ដោយឡែក​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺ​ទទួលបន្ទុក​ប្រមូលពន្ធលើទំនិញចូលនិងចេញពីប្រទេស។

ចាប់ពី​ខែមករាដល់ខែឧសភាឆ្នាំ២០២២ កម្ពុជាប្រមូលចំណូលពន្ធបានចំនួន ១៧២៦ លានដុល្លារកើនឡើង ២៧,៩៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រថយន្ត និងគ្រឿងចក្របានឈរនៅលំដាប់កំពូលក្នុងបញ្ជីប្រភពចំណូលគយ និងពន្ធដារចំនួន ៤៣ ភាគរយ។

ដោយឡែក​អគ្គនាយកដ្ឋានគយ និងរដ្ឋាករបាន​បញ្ជាក់​ដែរថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ នរក​ចំណូលពន្ធគយបាន​ចំនួន ១,២៩៣ លានដុល្លារ​ ស្មើ​ ៥០,១ ភាគរយនៃផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២។

ប្រមុខ​​រដ្ឋាភិបាល​សម្តេច​តេជោហ៊ុន សែន មានប្រសាសន៍ថា ការ​ប្រមូល​ប្រាក់ចំណូលពន្ធ​នៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងសម័យមុនកូវីដ-១៩ ដែលមានចន្លោះពី៥០០ លានដុល្លារ ទៅ៧០០ លានដុល្លារក្នុងមួយខែ។ ប៉ុន្តែវាប្រសើរជាងប្រាក់ចំណូល ៤០០លានដុល្លារដែលទទួលបានពីពន្ធក្នុងអំឡុងពេលកូវីដ-១៩៕