នៅថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០២២ ថ្ងៃនេះ មានរដ្ឋមន្រ្តីការបរទេសចំនួន ៧រូបទៀតបានមកដល់កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ខណៈដែលប្រធានប្តូរវេនអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់។
រដ្ឋមន្រ្តីការបរទេសទាំង ៧រូបនោះរួមមាន៖ លោក Nanaia Mahuta រដ្ឋមន្ត្រីការបរទេសនៃប្រទេសនូវែលហ្សេឡង់ លោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោក Amanda Anne Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ានៃចក្រភពអង់គ្លេស លោក Ali Sabry រដ្ឋមន្រ្តីការបរទេសស្រីលង្កា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។
បើតាមសម្តេចតេជោបង្ហើបឲ្យក្នុងបណ្តាញសង្គមតេឡេក្រាម នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជានៅថ្ងៃស្អែកជាបន្តបន្ទាប់៕