លោកអនុប្រធានគណៈកម្មការអឺរ៉ុប Valdis Dombrovskis បានលើកឡើងប្រាប់ដល់រដ្ឋមន្រ្តីហិរញ្ញវត្ថុបារំាង Bruno Le Maire នៅក្នុងកិច្ចប្រជុំថា សហគមន៍អឺរ៉ុបទំាងមូលត្រូវការមានទស្សនវិស័យបែបជាយុទ្ធសាស្រ្តដែលពាក់ពន្ធ័ទៅនឹងការតបណ្តាញទូរគមនាគមន៍បច្ចេកវិទ្យា5G។

កាលពីថ្ងៃប៉ុន្មានថ្ងៃមុននោះ អគ្គរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិក William Barr បានគូសបញ្ជាក់ថា ការគំរាមកំហែងដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies បានធ្វើឱ្យសហរដ្ឋអាមេរិក រួមទំាងក្រុមប្រទេសជាសម្ពន្ធ័មិត្តរបស់ខ្លួនមួយចំនួនចាប់ផ្តើមធ្វើការពិចារណាឡើងវិញចំពោះកិច្ចការធុរកិច្ចជាមួយនឹងក្រុមហ៊ុន Nokia របស់ប្រទេសហ្វំាងឡង់ដ៍ ហើយនិងក្រុមហ៊ុន Ericsson របស់ប្រទេសស៊ុយអ៊ែតដើម្បីប្រឈមមុខទៅនឹងការគ្របដណ្តប់ប្រកបដោយឥទ្ធិពលពីសំណាក់ក្រុមហ៊ុនចិនទៅលើវិស័យបច្ចេកវិទ្យាទូរគមនាគមន៍5G សម្រាប់ជំនាន់បន្ទាប់ទៀត។

គួររំលឹកផងដែរថា បញ្ហាបច្ចេកវិទ្យាបានក្លាយទៅជារលកសង្គ្រាមត្រជាក់មួយដែលពិភពលោកទំាងមូល ជាពិសេសប្រទេសដែលមានភាពជឿនលឿនលើវិស័យនេះចាប់ផ្តើមបែកខ្ញែកគ្នា និងដណ្តើមឥទ្ធិពលរៀងៗខ្លួនដែលឈានដល់មានជម្លោះពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសផងដែរ៕

ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស