ថ្លែងក្នុងសន្នីសីទវឌ្ឍនៈភាពនៅព្រឹកនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគនាគមន៍បានឲ្យដឹងថា ក្រសួងបានរៀបចំរួចរាល់ហើយគោលនយោបាយដាក់ឲ្យប្រើប្រាស់បង្គោលអង់តែរួម និងត្រៀមទទួលការអនុមត្រពីប្រមុខរដ្ឋាភិបាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការដាក់ចេញគោលនយោបាយលើការប្រើប្រាស់បង្គោលអង់តែនរួមពីក្រុមហ៊ុននានា ដើម្បីកាត់បន្ថយការចំណាយ និងពង្រីកសេវាគ្របដណ្តប់កាន់តែទូលំទូលាយ។
បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ននេះស្ថានីយអង់តែនទូរសព្ទចល័តកំពុងប្រើប្រាស់ទូទាំងប្រទេសមានចំនួន ១១ ៥០០ ទីតាំង។ ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅអាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏គ្រោងសាងសង់ស្ថានីយអង់តែនចំនួន ១០០ បន្ថែមទៀត៕