ជប៉ុនគួរត្រៀមចេញរូបិយបណ្ណឌីជីថលរបស់ខ្លួន ដែលគេគ្រោងនឹងស្នើឡើងនៅឯកិច្ចប្រជុំក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចលូតលាស់ទំាងG7 នៅឆ្នាំនេះដើម្បីតទល់នឹងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចដ៏លឿនរហ័សរបស់ចិនក្នុងការដាក់ចេញនូវរូបិយបណ្ណយ័នឌីជីថល នេះបើយោងតាមការលើកឡើងរបស់សមាជិកសភាមកពីបក្សកាន់អំណាចមួយក្រុមនៅក្នុងសភា។

បើតាមអ្នកដឹកនាំក្រុមតស៊ូមតិគឺលោក Akira Amari ជាសមាជិកសភាមកពីគណៈបក្សប្រជាធិបតេយ្យសេរី ហើយក៏ជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានប្រាប់ដល់អ្នកសារព័ត៌មានថា ក្រុមសមាជិកសភានឹងដាក់ជូននូវសំណើនេះទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍ខាងមុខ។

ជប៉ុនគួរសហការជាមួយសហរដ្ឋអាម៉េរិកដើម្បីចែករំលែកព័ត៌មានគ្នា និងធ្វើការសិក្សាផ្នែកបច្ចេកទេសអំពីរូបិយបណ្ណឌីជីថល ហើយលោក Akira Amari បានលើកឡើងថា “យើងរស់នៅក្នុងពិភពលោកដែលពោរពេញដោយស្ថិរភាពឈានមុខជារូបិយបណ្ណដុល្លារអាមេរិក តើគួរឆ្លើយតបយ៉ាងណាប្រសិនបើមូលដ្ឋាននេះត្រូវធីងធោងដួលរលំ ។ ធនាគារកណ្តាលនៅជុំវិញពិភពលោកបានពន្លឿនការចេញរូបិយបណ្ណឌីជីថលរបស់ខ្លួន ដែលមានហៅកាត់ថា CBDCs។

នៅក្នុងចំណោមធនាគារសំខាន់ៗ ធនាគារមជ្ឈិមរបស់ចិនបានលេចធ្លោ ដោយដើរតួជាអ្នកនាំមុខក្នុងការជំរុញឱ្យបង្កើតលុយឌីជីថលបើទោះបីជាព័ត៌មានលម្អិតមិនត្រូវបានលាតត្រដាងឱ្យដឹងនៅឡើយក៏ដោយ។
ធនាគារជប៉ុនបានអនុវត្តគម្រោងការស្រាវជ្រាវរួមជាមួយនឹងធនាគារកណ្តាលរបស់អ៊ឺរ៉ុប ប៉ុន្តែនៅមិនទាន់មានផែនការចេញជារូបិយបណ្ណឌីជីថលក្នុងរយៈពេលខ្លីខាងមុខនេះនៅឡើយទេ៕
ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស