វេជ្ជបណ្ឌិតផ្តាំឱ្យសម្តេច ឃី សុវណ្ណរតនា សម្រាកពីការងារ-គិត និងព្រួយបារម្ភច្រើន

សង្គម​ និង​សេដ្ឋកិច្ច

វេជ្ជបណ្ឌិត ណែនាំឱ្យសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ឱ្យសម្រាកការងារ ការគិតនិងព្រួយបារម្ភច្រើន ខណៈដែលថ្ងៃសៅរ៍នេះ សម្តេចនិមន្តពិនិត្យសុខភាព ឃើញមានឈឺក្រពះពោះវៀន ដូច្នេះវេជ្ជបណ្ឌិតជំនាញបានធ្វើការសុងក្រពះពោះវៀនឃើញរលាកច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកនារសៀលនេះ សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភា អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា៖ “ខ្ញុំករុណា អាត្មាភាពបានខិតប្រឹងប្រែងបំពេញកិច្ចការដើម្បីព្រះពុទ្ធសាសនា និងសង្គមខ្មែរ ទាំងថ្នាក់ជាតិ និងអន្តរជាតិ មិនខ្លាចនឿយហត់អស់រយៈពេល២០ឆ្នាំមកហើយ ឥឡូវនៅតែបន្ទុកធ្ងន់ដដែល។ ពេទ្យប្រាប់ថា បើមិនសម្រាកទេ ការរលាកកាន់តែរីករាលដាល ហើយជំងឺនឹងកាន់តែធ្ងន់ថែមទៀត”។

វេជ្ជបណ្ឌិតជំនាញ បានបង្ហើបថា ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ កើត​ឡើង​ដោយ​សារ​ស្រទាប់​កម្រាល​ខាង​ក្នុង​របស់​ក្រពះ​មាន​ការ​រលាក ហើយ​រោគ​សញ្ញា​​ អាច​​ជា​អាការៈ​ចុក​អួលៗ ឬ​ឈឺ​ជាប់​តែ​ម្តង។

បើតាមអ្នកជំនាញ ជំងឺ​នេះ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ បើសិន​ជា​បាន​ទទួល​ការ​ព្យាបាល​ និង​តាម​ដាន​ត្រឹម​ត្រូវ៕