លោក វេង សាខុន កាន់តួនាទីជាច្រើនមុនឡើងដំណែងរដ្ឋមន្ត្រីកសិកម្ម

សង្គម​ និង​សេដ្ឋកិច្ច

លោក វេង សាខុន ជាមន្ត្រីរដ្ឋាភិបាលម្នាក់ដែលត្រូវបាននាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ផ្តល់រហស្សនាមថា ជារដ្ឋមន្រ្តីជិះសេះមើលផ្កា និង​ស្តីបន្ទោសជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលចូលកាន់ដំណែងតាំងពីឆ្នាំ២០១៦។ មុន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​លោក​ធ្លាប់​ជា​អនុរដ្ឋលេខាធិការ​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០៤ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១៦។

លោកត្រូវបានចាត់ទុកជាមន្ត្រីម្នាក់មានបទពិសោធជោគជាំក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្នុងអាណត្តិរដ្ឋមន្រ្តីលោក​បានត្រួសត្រាយផ្លូវឱ្យកម្ពុជា​បាន​ឈាន​ទៅ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ក្នុង​ការ​នាំ​ចេញ​ស្វាយស្រស់ និង​ចេក​លឿង​ និងជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ជាពិសេស​ទីផ្សារ​ប្រទេស​ចិន។

ខាងក្រោមនេះ ជាការងារដែលលោក វេង សាខុន ធ្លាប់​កាន់​តួនាទី​ជាច្រើន​ក្នុង​ជួរ​រាជរដ្ឋាភិបាល៖

-អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ធារាសាស្រ្ត​កសិកម្ម​ និង​វារីសាស្ត្រ​ឧតុនិយម នៃក្រសួងកសិកម្ម

-អនុប្រធាន​នាយកដ្ឋាន​ជលសាស្ត្រ និង​ឧតុនិយម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពីឆ្នាំ១៩៩៣-១៩៩៦ ទទួល​បន្ទុកកិច្ចការ​បច្ចេកទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

-អនុ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ នាយកដ្ឋាន​ជលសាស្ត្រ និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួល​បន្ទុក​កិច្ចការ​បច្ចេកទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ពីឆ្នាំ១៩៩១-១៩៩៣

-មន្ត្រី​ទទួល​បន្ទុក​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច ក្រោម​ការិយាល័យ​គ្រប់គ្រង​ធារាសាស្ត្រ នាយកដ្ឋាន​ជលសាស្ត្រ និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពីឆ្នាំ ១៩៨៧-១៩៩១។

រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន មានដន្លងជាមួយលោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ៕