ធនាគារជាតិ៖ ឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើង ៥,៣% គាំទ្រដោយវិស័យអាទិភាពចំនួន ៤

សង្គម​ និង​សេដ្ឋកិច្ច

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានបានលើកឡើងថា កត្តាអំណោយផលក្នុងស្រុកជាមួយនឹងការស្ទុះងើបឡើងវិញនៃកំណើនពិភពលោក បានជំរុញការនាំចេញផលិតផលផលិតកម្មរបស់កម្ពុជាច្រើន ខណៈសកម្មភាពក្នុងវិស័យសំណង់ និងអចលនទ្រព្យក៏មានសន្ទុះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានព្យាកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងកើនដល់ ៥,៣% ភាគរយ ដែលខ្ពស់ជាងការព្យាករណ៍ដែលកំណត់ត្រឹម ៣% ប៉ុណ្ណោះ។ ការជំរុញកំណើននេះបានដោយសារតែមានកម្លាំងរុញច្រានពីការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញ នឹងគាំទ្រដោយវិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់។

ទោះជាបែបនេះក្តី ធនាគារជាតិនៃកម្ពុជា បានក្តីបារម្ភថា កំណើននេះនឹងត្រូវប្រឈមនឹងអតិផរណាខ្ពស់បន្ទាប់ពីការកើនឡើងនៃតម្លៃប្រេង។

បើតាមលោក ជា ចាន់ តូ ភាពរឹងមាំនៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់និរន្តរភាពនៃសកម្មភាពអាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់ឲ្យបានល្អប្រសើរផងដែរ។

របាយការណ៍បានឲ្យដឹងថា កម្ពុជាបាននាំចេញផលិតផលសរុបតម្លៃប្រមាណ ១១ ប៊ីលានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ដែលចំនួននេះកើនឡើង ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈដែលការនាំចូលបានកើនឡើង ៤% ដែលមានដល់ទៅប្រមាណ ១៥ ប៊ីលានដុល្លារ៕