សំណុំរឿងលួចនាំប្រេងកម្ពុជា ត្រូវអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ទុក កំពុងវិវត្តទៅរកភាពវិជ្ជមាន

សង្គម​ និង​សេដ្ឋកិច្ច

សំណុំរឿងការលួចនាំប្រេងចេញពីកម្ពុជា ហើយត្រូវអាជ្ញាធរឥណ្ឌូនេស៊ីឃាត់បាន ឥឡូវកំពុងមានចំណុចវិជ្ជមាន ក្នុងដំណើរការ នៃការនាំប្រេង ដែលបានបាត់បង់យកមកវិញ។ នេះបើយោងតាម លោក ជៀប សួរ អគ្គនាយក អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល ថ្ងៃទី៩ ខែសីហានេះ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរជម្រាបជូនថា យោធា​ជើង​ទឹកឥណ្ឌូ​ណេស៊ីចាប់​បាន​នាវា​ដឹក​ប្រេង និង​ឃាត់​ខ្លួនមនុស្ស​ជិត​២០​នាក់ ដែល​ត្រូវ​បាន​​កម្ពុជា​អះអាង​ថា​បាន​លួច​នាំ​ប្រេង​ប្រមាណ​៣០​ម៉ឺន​បារ៉ែលចេញ​ពី​កម្ពុជា​ នៅ​ក្នុង​សំណុំ​រឿង​ក្រុមហ៊ុន​ Kris​ Energy​ ដែល​ប្រកាស​ក្ស័យ​ធន។

បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​នាវាឈ្មោះ MT Strovolosនេះបានដឹក​ប្រេង​ឆៅ​​ប្រមាណ៣០ម៉ឺន​បារ៉ែល ដែលមានតម្លៃប្រហែល២០លានដុល្លារនោះ ចេញ​ពី​ប្លុក​បូម​ប្រេងឈ្មោះ​អប្សរា​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ២០២១ ដោយ​ផ្អែក​លើ​ការ​យល់​ស្រប​ថា​ប្រេង​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ​Kris Energy​ ដែល​បាន​ជួល​នាវា៕