រយៈពេល ៣ឆ្នាំ៦ខែ រដ្ឋប្រមូលចំណូលបានប្រមាណជាង ១០៤លានដុល្លារក្នុងវិស័យរ៉ែ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល ៣ឆ្នាំ បូកបញ្ចូលនឹងរយៈពេល ៦ខែដើមឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងឋាមពល ប្រមូលចំណូលបានប្រមាណ ១០៤,៥ លានដុល្លារអាមេរិក ពីការបង់ស៊ុយសាក្នុងវិស័យរ៉ែ។ បើតាមលោក អឹង ឌីប៉ូឡា ​ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល” នាព្រឹកថ្ងៃអង្គារ ទី៩សីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ឆ្នាំ២០១៩ រកចំណូលបានប្រមាណ ២១,៥លានដុល្លារ ឆ្នាំ២០២០ ប្រមូលបាន ២៧,៥លានដុល្លារ ខណៈដែលឆ្នាំ២០២១ បានប្រមាណ ៣៥,៣លានដុល្លារ។ ដោយឡែកសម្រាប់ ៦ខែដើមឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលបានប្រមាណ ២០,២លានដុល្លារពីវិស័យរ៉ែ។

យ៉ាងណា ចំពោះចំណូលរបស់ក្រុមហ៊ុនក្នុងវិស័យរ៉ែ ត្រូវបានលោក អឹង ឌីប៉ូឡា បញ្ជាក់ថា មិនទទួលបានព័ត៌មានពីចំណូលរបស់ក្រុមហ៊ុនឯកជនទាំងនោះឡើយ៕