ស្ថានទូតចិនប្រចំានៅក្នុងទីក្រុងប៉ារីស ប្រទេសបារំាងកាលពីចុងសប្តាហ៍កន្លងទៅបានជំរុញឱ្យរដ្ឋាភិបាលបារំាងកុំឱ្យមានការរើសអើងប្រឆំាងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ខណៈដែលប្រទេសនេះកំពុងតែធ្វើការជ្រើសរើសចំពោះក្រុមហ៊ុនផ្គត់ផ្គង់ទំាងឡាយសម្រាប់ដំណើរបណ្តាញទូរសព្ទចល័តបច្ចេកវិទ្យា5G ព្រោះកន្លងទៅ ប្រទេសនេះធ្លាប់បានលើកឡើងអំពីការភ័យព្រួយថាក្រុមហ៊ុនចិនអាចលើសពីភាពជាដៃគូប្រកួតប្រជែង។
ក្រុមហ៊ុន Huawei របស់ប្រទេសចិន គឺជាក្រុមហ៊ុនផ្តល់ការផ្គត់ផ្គង់បណ្តាញតភ្ជាប់ប្រពន្ធ័ទូរគមនាគមន៍ដ៏ធំសម្បើមនៅក្នុងពិភពលោក បានក្លាយទៅជាមជ្ឈមណ្ឌលព្យុះសង្ឃរានយោបាយអន្តរជាតិ ស្របពេលដែលសហរដ្ឋអាមេរិកស្វែងរកការបញ្ចុះបញ្ចូលដល់ប្រជាជាតិទំាងឡាយឱ្យមានការហាមឃាត់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយវៀរចាកពីការតបណ្តាញទូរសព្ទចល័ត។ ទីក្រុងវ៉ាស៊ីងតោនបាននិយាយថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនមួយនេះអាចជាភ្នាក់ងារគំាទ្រទ្វារក្រោយឱ្យរដ្ឋការប៉េកំាង ខណៈដែលទំាងក្រុងប៉េកំាង និង Huawei បានបដិសេធចំពោះការលើកឡើងរបស់សហរដ្ឋអាមេរិក។
ពាក់ពន្ធ័ទៅនឹងករណីនេះដែរ សេចក្តីថ្លែងការណ៍របស់ស្ថានទូតចិននៅក្រុងប៉ារីសបានលើកឡើងបន្តទៀតថា ខ្លួនមានការរន្ធត់ចិត្ត និងការព្រួយបារម្ភ ទៅលើរបាយការណ៍ដោយបន្ថែមទម្ងន់លើក្រុមហ៊ុនបច្ចេកវិទ្យាចិន៕
ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស