Tesla អាចនឹងទទួលបានការគាំទ្រដើម្បីបង្កើតរោងចក្រនៅអាល្លឺម៉ង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតរថយន្ត Tesla អាចនឹងទទួលការឧបត្ថម្ភកធនរបស់រដ្ឋក្នុងគម្រោងរបស់ខ្លួនដើម្បីពង្រីកនូវរោងចក្រនៅក្នុងទឹកដីប្រទេសអាល្លឺម៉ង់ នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចដែលបានប្រាប់សារព័ត៌មានកាលពីសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“នៅក្នុងកិច្ចសន្ទនាជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla គឺលោក Elon Musk ខ្ញុំតែងតែបង្ហាញយ៉ាងច្បាស់ថាគ្មានទេអភ័យឯកសិទ្ធិ ប៉ុន្តែក៏គ្មានទេការរើសអើង” លោក Peter Altmaier បានប្រាប់សារព័ត៌មានក្នុងបទសម្ភាសន៍មួយកាលពីពេលកន្លងទៅថ្មីៗនេះ។

រដ្ឋាភិបាលអាល្លឺម៉ងបានបង្ហាញការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការផលិតបន្ទះថ្មសាកថាមពលរថយន្តដើរដោយអគ្គិសនី វាជាវិថីឆ្ពោះទៅកាន់ភាពលំនឹងការងារផ្នែកផលិត​កម្ម​ដើម្បីឆ្លើយតបទៅនឹងបទបញ្ញត្តិដ៏តឹងរឹងដែលគំរាមដល់តម្រូវការសម្រាប់បច្ចេក​វិទ្យា​ជំនាន់មុនៗ ដូចជាម៉ាស៊ីនម៉ាស៊ូតជាដើម។

លោក Altmaier បាននិយាយថា ដើម្បីគ្រប់លក្ខខណ្ឌសម្រាប់ទទួលបានការឧបត្ថម្ភតម្រូវឱ្យបំពេញលក្ខខណ្ឌជាក់លាក់នៅក្នុងវិស័យនិរន្តរភាពនិងប្រសិទ្ធភាពថ្មសាកថាមពល។

ក្រៅពីការពង្រីកនូវការងារហើយនោះ ប្រទេសអាល្លឺម៉ងក៏ត្រូវការកិច្ចការស្រាវជ្រាវនិងអភិវឌ្ឍបន្ថែមទៀតលើប្រពន្ធ័រេខុបនីយកម្ម ព្រោះកាលណាគេតម្រូវបានតាមលក្ខខណ្ឌដែលកំណត់ដោយរដ្ឋហើយនោះ ក្រុមហ៊ុនទាំងអស់អាចនឹងទទួលបាននូវអត្ថប្រយោជន៍ រួមទំាងឱកាសទទួលការឧបត្ថម្ភកធនផងដែរ ។

កាលពីខែវិច្ឆិកាកន្លងទៅ Tesla បានប្រកាសថាខ្លួននឹងសាងសង់នូវរោងចក្រមួយនៅក្នុងតំបន់សហភាពអ៊ឺរ៉ុបលើកដំបូង ហើយរចនាមជ្ឈមណ្ឌលមួយទៀតនៅជិតទីក្រុងប៊ែកឡាំង ដោយការបន្ថែមគម្រោងធ្វើផលិតនូវថ្មបន្ទះស្តុកថាមពលសម្រាប់រថយន្តដើរដោយអគ្គិសនីស៊េរីម៉ូដែល Y SUV៕


ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស