លោក ឌុយ បញ្ញារ៉េត ៖ ពល​​រដ្ឋ​​ក​ម្ពុ​ជា ចាប់​ផ្តើមមាន​តម្រូវ​ការ​ផ្ទះល​​ម្ហែកា​​យ​បែបឯកជន

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នកំ​ពុងងាកមកចាប់អារម្មណ៍ផ្ទះលម្ហែកាយលក្ខណៈជនច្រើន ពិសេសអ្នកដែលមាន​ចំណូលខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌុយ បញ្ញារ៉េត  ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនអចលនទ្រ្យ Century 21 Cambodia បាន​លើក​ឡើង​ថា​ បើ​ទោះ​បី​ជា​​​កន្លង​មក​មាន​ការ​អភិវឌ្ឍន៍​សណ្ឋាគារ និងរមណីយដ្ដ្ឋានដែលផ្តោតលើទេសចរណ៍ធម្មជាតិបែបចម្រុះ ឬហៅកាត់ថា​ Eco-tourism តែ​​ប្រជាជនកម្ពុជាដែលមានចំណូលខ្ពស់ជាច្រើន​​ចាប់ផ្តើមចង់មាន​​ផ្ទះល​ម្ហែកាយផ្ទាល់​ខ្លួន​​​ជាជាងការជួលសណ្ឋាគារ ឬរមណីយដ្ដ្ឋាន ហើយពួកគេ​អាចមាន​សមត្ថភាពនឹងចំណាយទៅលើអច​លន​ទ្រព្យទាំងអស់នោះ។

លោកបញ្ញារ៉េតបន្ថែមថា៖«យើងឃើញថាមាន​ចំនួនប្រជាជនកម្ពុជាច្រើន​បាន​ចេញទៅក្រៅប្រទេស ដើម្បីស្វែងរកកន្លែងវិស្សមកាលនៅពេលថ្ងៃឈប់សម្រាក ដោយសារតែមិនមានមានកន្លែងកម្សាន្តសម្រាប់ទៅលម្ហែកាយច្រើននៅកម្ពុជា។ ហេតុនេះលោកជឿថា៖«ឆាប់ៗនេះផ្ទះលំហែកាយបែបឯកជន នឹងក្លាយជាជម្រើសដ៏ល្អ និងសាកសមបំផុតនៅកម្ពុជា »។

ជារួមសក្ដានុពលនៃផ្ទះលំហែកាយនឹងរីកចម្រើនខ្លាំង ស្របពេលដែលវិនិយោគិន​នៅមានកម្រិតទាបក្នុងការដាក់ទុនវិនិយោគ ភាគច្រើនគេនិយមតែ​សាងសង់លំនៅឋាន​រស់នៅធម្មតា ឯលំនៅឋានប្រភេទនេះគឺនៅមានតិចតួចនៅឡើយ ដូច្នេះជាឱកាស​ល្អដែលវិនិយោគិនគួរសាកល្បងរៀនសូត្រស្វែងយល់ពីគម្រោងនេះ ទាន់ទីផ្សារមិន​ទាន់ចង្អៀតនៅឡើយ ជាក់ស្តែងដូចជាគម្រោងសាងសង់ ផ្ទះលំហែរកាយ​បែបឯក​ជននេះស្រាប់។ នេះបើតាមការបញ្ជាក់របស់លោក ឌុយ បញ្ញារ៉េត៕ អត្ថបទ៖ សិរីកា