វៀតណាម ស្នើសុំកម្ពុជា ពន្លឿនបង្កើតដេប៉ាតតឺមង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

វៀតណាម ស្នើកម្ពុជា សុំពន្លឿនការបង្កើតដេប៉ាដឺម៉ង់ ភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ឱ្យបានក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ង្វៀន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលនៃប្រទេសវៀតណាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារនេះ ដើម្បីរឹតចំណងមិត្តភាពលើវិស័យអប់រំ ក៏ដូចជាការពិភាក្សាលើការងារសិក្សាថ្នាក់ឧត្តមសិក្សា និងការផ្តល់អាហារ រូបករណ៍រវាងប្រទេសកម្ពុជា និងវៀតណាម។ ពិសេសនោះ ដើម្បីពិភាក្សាឱ្យកាន់តែបានលម្អិតថែមទៀត និងពន្លឿនការសម្រេចឱ្យបានក្នុងពេលឆាប់ៗនេះ សម្រាប់ការស្នើសុំពីភាគីវៀតណាម ដើម្បីបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។

ពាក់ព័ន្ធនឹងការស្នើចង់បង្កើតដេប៉ាតឺម៉ង់ ភាសាវៀតណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ពិត ចំណាន បានបញ្ជាក់ថា ក្រសួងអប់រំកម្ពុជាមិនមានការជំទាស់នោះទេ ដោយហេតុថាក្នុងសាកលវិទ្យាល័យ ភាសាទាំអស់គឺមិនមានការប្រកាន់គ្នានោះទេ ហើយវាក៏មានសារសំខាន់សម្រាប់ប្រទេសជិតខាងគ្នា ដែលអាចជួយឱ្យនិស្សិតអាចចេះភាសាមួយបន្ថែមទៀតផងដែរ។

សូមជម្រាបថា វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានបង្រៀនថ្នាក់ បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ មាន ៧ ដេប៉ាតតឺមង់ គឺ ១- ដេប៉ាតឺម៉ង់ ភាសាអង់គ្លេស ២- ដេប៉ាតឺម៉ង់ ភាសាបារាំង ៣- ដេប៉ាតឺម៉ង់ ភាសាជប៉ុន ៤- ដេប៉ាតឺម៉ង់ ភាសាកូរ៉េ ៥- ដេប៉ាតឺម៉ង់ សិក្សាអន្តរជាតិ ៦- ដេប៉ាតឺម៉ង់ ភាសាចិន ៧- ដេប៉ាតឺម៉ង់ ភាសាថៃ៕