កម្ពុជា ស្នើជប៉ុនចែករំលែកពីបច្ចេកទេសឌីជីថល ដើម្បីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានសង្កតធ្ងន់ពីសារៈសំខាន់នៃឌីជីថល ព្រោះវិស័យឌីជីថល នឹងជួយពន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើឱ្យអាស៊ានក្លាយជាតំបន់ដ៏ទាក់ទាញមួយសម្រាប់វិនិយោគថែមទៀត។ទន្ទឹមគ្នានេះ ក្រសួងក៏បានស្នើជប៉ុនចែករំលែកពីបច្ចេកទេសឌីជីថល ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកសង្គមឌីជីថលពេញលេញផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈវេទិការស្តីពី «គំនិតផ្តួចផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត»កាលព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងវេទិកានោះ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ (SEOM Chair បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលបានស្នើឱ្យមានគំនិតផ្តួតផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត តាំងពីដើមឆ្នាំ២០២២ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញក្នុងតំបន់ក៏ដូចជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនរបស់អាស៊ាន-ជប៉ុន។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសង្កតធ្ងន់ពីសារៈសំខាន់នៃឌីជីថលនិងស្នើឱ្យក្រុមហ៊ុនឯកជនរបស់ជប៉ុនដែលចូលរួមកម្មវិធីនេះ រួមមាន DENSO, DMG MORI និង FUJIFILM ធ្វើបទបង្ហាញនិងចែករំលែកអំពីការផ្លាស់ប្តូរទៅឌីជីថលដែលមានប្រយោជន៍ និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដើម្បីកម្ពុជាឆ្ពោះទៅរកសង្គមឌីជីថលពេញលេញ ដើម្បីន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់និងធ្វើឱ្យអាស៊ានក្លាយជាតំបន់ដ៏ទាក់ទាញមួយសម្រាប់វិនិយោគថែមទៀត។

គួរបញ្ជាក់ដែរថា វេទិកាស្តីពី «គំនិតផ្តួចផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត» ក៏មានការចូលរួមពី លោក Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) លោក Tetsuya Watanabe ទីប្រឹក្សាពិសេសរបស់ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) តំណាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងនៅបណ្តាប្រទេសសមាជិក AMEICC និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

យ៉ាងណា តាមរយៈវេទិកានេះ ភាគីពាក់ព័ន្ធយល់ថា មិនត្រឹមតែបង្ហាញពីម៉ូឌែលជោគជ័យនិងការអនុវត្តល្អៗក្នុងវិស័យឧស្សាហកម្មសំខាន់ៗនោះទេ ប៉ុន្តែក៏បានត្រួសត្រាយផ្លូវដើម្បីធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្រ្តីរដ្ឋាភិបាល អ្នកស្រាវជ្រាវ ក៏ដូចជាតំណាងវិស័យឧស្សាហកម្ម ផងដែរ៕