ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា បានប្រកាសពីមានអ្នកក្លែងបន្លំគណនីតេឡេក្រាម (Telegram) ដោយដាក់ឈ្មោះជាភាសាអង់គ្លេស ហ៊ុន សែន ២៤ (Hun Send 24) ភ្ជាប់ជាមួយរូបថតសម្តេចតេជោ និងសម្តេចព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះសម្តេចតេជោ ត្រូវលុបចោលជាបន្ទាន់ បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នកំពុងប្រើប្រាស់បណ្តាញសង្គមផ្លូវការចំនួន ២ គឺ ហ្វេសប៊ុកផេកឈ្មោះ Samdech Hun Sen, Cambodian Prime Minister ដែលមានអ្នកចូលចិត្ត (follower 13M) ស្នើ ១៣លានគណនី និងអ្នកតាមដានផេក ១៦៣គណនី (163 Following ) និងគណនីតេឡេក្រាម Prime Minister Hun Sen ដែលមានអ្នកតាមដានជាង ៥ពាន់គណនី៕

