នៅក្នុងថ្ងៃសែនក្បាលទឹក ដែលជាប្រពៃណីអ្នកជាប់ខ្សែស្រឡាយចិន នៅកម្ពុជា នាថ្ងៃសុក្រ ទី១២ សីហានេះ យីហោ ជ្រូកខ្វៃ ទាខ្វៃ ឆ្ងាញ់ ស្រីធំច្បារអំពៅ បានទទួលកម្មង់និងលក់ជ្រូកខ្វៃប្រមាណជាង ២០០ក្បាល ចំនួននេះកើនឡើងជាងមុនកន្លងទៅ ខណៈឆ្នាំមុនលក់បានតែជាង ១០០ក្បាលប៉ុណ្ណោះ។

អ្នកដំណាងហាងយីហោ ជ្រូកខ្វៃ ទាខ្វៃ ឆ្ងាញ់ ស្រីធំច្បារអំពៅ បានប្រាប់ឧកញ៉ាញូស៍នៅរសៀលនេះថា ឆ្នាំនេះហាងលោកស្រីលក់បានច្រើនជាងមុនៗដោយសារតែស្ថានភាពសេដ្ឋកិច្ច និងការបន្ធូរបន្ថយវិបត្តិកូវីដ១៩ធូរស្រាលជាងឆ្នាំ២០២១កន្លងទៅ។
សម្រាប់តម្លៃលក់ចេញវិញ លោកស្រីបញ្ជាក់ថា គឺមានតម្លៃប្រហាក់ប្រហែលនឹងឆ្នាំ២០២១ដែរ យ៉ាងណាឆ្នាំនេះលោកស្រីលក់ដាច់ក៏ព្រោះតែមានអ្នកសែនច្រើន ដូច្នេះការលក់គឺលក់ស្រួល។
សូមស្តាប់ការលើកឡើងរបស់លោកស្រីម្ចាស់ហាង ជ្រូកខ្វៃ ទាខ្វៃ ឆ្ងាញ់ ស្រីធំច្បារអំពៅ៖


