ឧកញ៉ា និងឥស្សរជន ៨រូប ត្រូវបានសម្តេច ហ៊ុន សែន ស្នើព្រះមហាក្សត្រផ្តល់ជាទីប្រឹក្សារដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចស្នើអង្គព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីឡាយព្រះហត្ថលេខា ត្រាស់បង្គាប់តែងតាំងទីប្រឹក្សារដ្ឋាភិបាល៨នាក់ បន្ថែមលើទីប្រឹក្សាជាច្រើននាក់ដែលតែងតាំងពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមព្រះរាជក្រឹត្យស្តីពីការតែងតាំងនេះ ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ទីប្រឹក្សាថ្មីទាំង ៨រូបនោះ គឺ លោក ផន ចន្ថា និងឧកញ៉ា សំ ប៊ន មានឋានៈស្មើរដ្ឋមន្រ្តី ខណៈដែលលោក យ៉ែម សមន្ថា និងលោក ហោ ស៊ីវត្ថា មានឋានៈស្មើរដ្ឋលេខាធិការ។ ចំណែកឥស្សរជន ៤រូបទៀត គឺលោក គង់ ចាន់ លោក អ៊ិន ណាង លោក ម៉ម ដាត្ថារ៉ា និងអ្នកស្រី ភួង រតនា មានឋានៈស្មើអនុរដ្ឋលេខាធិការ៕

ឧកញ់ា សំ ប៊ន