ប្រែ​ពី​តំបន់​​​​ធ្លាប់​លិចលង់​ ​Jet​ ​Garden​ ​Park​ ​កាន់​តែទាក់ទាញ​ ជា​ទី​​សម្រាក​លំហែ​​ដ៏ពេញនិយម​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

​ប្រែ​ពី​តំបន់​ដែល​ធ្លាប់​លិចលង់​ដោយ​ទឹក​នៅ​រៀងរាល់​រដូវវស្សា​ក្នុង​អតីតកាល​នោះ​ ​សព្វថ្ងៃនេះ​ ​Jet​ ​Garden​ ​Park​ (ជេ​ត​ស៍ ហ្គា​ឌិន​ ​ផាក​) ​បាន​ក្លាយ​ជា​តំបន់​ទី​រមណីយដ្ឋាន​សម្រាក​លំហែ​ដ៏​ទាក់ទាញ​មួយ​ ​ក្រោម​ការ​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន​ ​Sky​ ​Land​ 7N​G​ ​។រមណីយដ្ឋាន​ ជេ​ត​ស៍ ហ្គា​ឌិន​ ​ផាក​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ទឹកដី​នៃ​វិហារ​សួគ៌​ជើង​ ​ឃុំ​វិហារ​សួគ៌​ ​ស្រុក​ខ្សាច់​កណ្ដាល​ ​ខេត្ត​កណ្ដាល​ ​មាន​ចម្ងាយ​ប្រមាណ​១​៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​ ​។​ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បី​បាន​ទៅដល់​តំបន់​ទី​រមណីយដ្ឋាន​កែច្នៃ​មួយ​នេះ​ ​សម្រាប់​អ្នកទេសចរ​ដែល​នៅ​រាជធានី​ភ្នំពេញ​ ​​អាច​ចេញដំណើរ​ដោយ​ឆ្លង​ស្រឡាង​តាម​កំពង់ដ​កោះ​ពេជ្រ​-​អរិយ​ក្សត្រ​ ​ឬ​កំពង់ដ​ជ្រោយ​ចង្វា​-​ស្វា​យេ​ជ្រុំ ​ក៏បាន​ ​រួច​បន្ត​ដំណើរ​ទៅកាន់​ទឹកដី​តំបន់​ព្រែក​លួង​។​ខណៈ​បាន​មកដល់​មុខ​វិទ្យាល័យ​ព្រែក​លួង​ហើយ​នោះ​ ​គេ​ត្រូវ​បន្ត​ដំណើរ​បត់ស្ដាំ​ឆ្ពោះ​ចូល​តាមផ្លូវ​ដែល​ក្រាល​ដោយ​កៅស៊ូ​ដ៏​ល្អ​មួយ​ដែល​អម​សង្ខាង​ដោយ​លំនៅ​ដ្ឋា​ន​អ្នកស្រុក​ ​និង​ចម្ការ​ដំណាំ​ ​ព្រមទាំង​ទេសភាព​វាល​បឹង​ឈូក​ដ៏​ស្រស់បំព្រង​ជាច្រើន​ក្នុង​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​នោះ​គេ​នឹងបាន​ទៅដល់​តំបន់​ទី​រមណីយដ្ឋាន ​ជេ​ត​ស៍ ហ្គា​ឌិន​ ​ផាក​ ​ជាក់​ជាមិនខាន​ឡើយ​។​

​បើ​តាម​ស្ត្រី​វ័យ​ប្រមាណ​ជាង​៦​០​ឆ្នាំ​ម្នាក់​ឈ្មោះ​ ​អុំ​ អ៊​ន​ ​រស់នៅ​ភូមិ​ព្រែក​លួង​ ​ឃុំ​វិហារ​សួគ៌​ ​ស្រុក​ខ្សាច់​កណ្ដាល​ ​ខេត្ត​កណ្ដាល​ ​ដែល​បាន​ប្រកបរបរ​លក់​ចំណីអាហារ​ផ្សេងៗ​នៅ​តាម​ដង​ផ្លូវ​ពីមុខ​ទី​រមណីយដ្ឋាន​ ជេ​ត​ស៍ ហ្គា​ឌិន​ ​ផាក​ ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ​នោះ​បាន​ឱ្យ​ដឹង​ថា​ ​កាលពីដើម​ឡើយ​ ​ទីនេះ​គឺជា​ទីវាល​ដែល​បាន​រង​នូវ​ការ​លិចទឹក​នៅ​ក្នុង​រដូវវស្សា​ជា​រៀងរាល់​ឆ្នាំ​ ​តែ​ក្រោយពេល​ទទួល​បានការ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ ​Sky​ ​Land​ 7N​G​ ​មក​ទីនេះ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​សាធារណជន​ទូទៅ​ជាច្រើន​ ​ពិសេស​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​ ​អាទិត្យ​ ​និង​ថ្ងៃឈប់​សម្រាក​បុណ្យទាន​ផ្សេងៗ​នោះ​ ​ទីនេះ​តែង​មាន​ភ្ញៀវ​ទេសចរ​ទូទៅ​មក​លំហែ​ក​ម្សាន្ត​យ៉ាង​ច្រើន​កុះករ​គួរ​ឱ្យ​កត់​សម្គាល់​។​លោក​ ​ចំរើន​ ​សុខា​ ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​Sky​ ​Land​ 7N​G​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ​ ជេ​ត​ស៍ ហ្គា​ឌិន​ ​ផាក​ ​ត្រូវ​បាន​អភិវឌ្ឍ​ ​និង​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​Sky​ ​Land​ 7N​G​ ​នៅ​លើ​ផ្ទៃដី​ទំហំ​២​០​ហិកតា​។

​ក្រោយពេល​ទទួល​បានការ​អភិវឌ្ឍន៍​នោះ​ ​តំបន់​ទេសចរណ៍​មួយ​នេះ​ក៏បាន​ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ចំនួនជា​ង​១​០​០​នាក់​ ​និង​បាន​ផ្ដល់​ផលប្រយោជន៍​ជា​ប្រយោល​ដល់​ពលរដ្ឋ​ទូទៅ​បាន​ជាច្រើន​នាក់​ថែមទៀត​ផង​។​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​Sky​ ​Land​ 7N​G​ ​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ទី​រមណីយដ្ឋាន​នេះ​បាន​ចាប់ផ្ដើម​ស​ម្ភោ​ធ​បើក​ទទួល​ភ្ញៀវ​ទេសចរ​ទូទៅ​កាលពី​ថ្ងៃ​ទី​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៦​ ​ដោយមាន​សេវាកម្ម​លំហែ​ក​ម្សាន្ត​ជាច្រើន​ដូចជា​ ​រី​ហ្ស​ត​ ​ការ​ទស្សនា​សួនសត្វ​ ​អាងហែលទឹក​ ​ការ​ជិះ​រថភ្លើង​កែច្នៃ​ ​ការ​ជិះកង់​Family​ ​តារាង​បាល់ទាត់​ ​កន្លែង​ក្មេង​លេង​ ​សេវាកម្ម​ម្ហូបអាហារ​បែប​ខ្មែរ​-​ចិន​ ​និង​សេវាកម្ម​បោះតង់​ជាដើម​។លោក​ ​ចំរើន​ ​សុខា​ ​ក៏បាន​បង្ហាញ​ឱ្យ​ដឹងផង​ដែរ​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ឧកញ៉ា​ ​ស្រី​ ​ចាន់ថន​ ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ ​Jet​’s ​Group​ ​ដែល​ជា​ក្រុមហ៊ុន​ធំ​នោះ​ ​ក្រុមហ៊ុន​ ​Sky​ ​Land​ 7N​G​ ​មាន​ចក្ខុវិស័យ​នឹង​ធ្វើការ​អភិវឌ្ឍ​ន៍តំបន់​ទី​រមណីយដ្ឋាន​នេះ​នៅ​ក្នុង​ទំហំផ្ទៃ​ដី​រហូតដល់​១​០​០​ហិកតា​នៅ​ថ្ងៃខាងមុខ​។​

លោក​បាន​បញ្ជាក់​ថា​៖​ទាក់ទង​ទៅ​នឹង​សេវាកម្ម​សួនសត្វ​ ​បច្ចុប្បន្ននេះ​យើង​មាន​សត្វ​ចំនួន​ត្រឹមតែ​២​០​ប្រភេទ​ប៉ុណ្ណោះ​!​យើង​បាន​ទទួល​អាជ្ញាប័ណ្ណ​សួនសត្វ​រួចហើយ​ ​ដោយ​យើង​កំពុងតែ​ធ្វើការ​សាងសង់​បន្ថែម​ ​ដើម្បី​នាំចូល​សត្វ​ជាច្រើន​ប្រភេទ​ទៀត​មក​ដាក់​បង្ហាញ​នៅ​ក្នុងពេលឆាប់ៗ​នេះ​ ​ក្នុង​គោលបំណង​ឱ្យ​សាធារណជន​ទូទៅ​បាន​ស្គាល់​ ​ជាពិសេស​យើង​ក៏​កំពុង​ធ្វើ​M​OU​ជាមួយនឹង​សាលារៀន​មួយ​ចំនួន​ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​នាំ​សិស្ស​មក​ធ្វើ​ការសិក្សា​ស្វែងយល់​អំពី​ប្រភេទ​សត្វ​នានា​នៅ​ក្នុង​សួនសត្វ​របស់យើង​ថែមទៀត​ផង​។គួរ​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចូល​លំហែ​ក​ម្សាន្ត​នៅ​ទី​រមណីយដ្ឋាន​ ជេ​ត​ស៍ ហ្គា​ឌិន​ ​ផាក​ ​តម្រូវ​ឱ្យ​បង់​ថវិកា​ថ្លៃ​ទិញ​សំបុ​ត្រ​ចូល​ចំនួន​៣​ដុល្លារ​អាមេរិក​ ​ស្មើ​១​២​០​០​០​រៀល​ ​ក្នុង​ម្នាក់​សម្រាប់​មនុស្ស​មាន​វ័យ​ចាប់ពី​១​០​ឆ្នាំ​ឡើង​ ​និង​ម្នាក់​ចំនួន​២​ដុល្លារ​អាមេរិក​ស្មើ​៨​០​០​០​រៀល​សម្រាប់​ក្មេង​ដែល​មាន​អាយុ​ក្រោម​១​០​ឆ្នាំ​។​ចំណែក​ភ្ញៀវ​ទេសចរ​បរទេស​វិញ​ ​តម្រូវ​ឱ្យ​បង់​ថវិកា​ថ្លៃ​ទិញ​សំបុត្រ​ចូលក្នុង​ម្នាក់​ចំនួន​៥​ដុល្លារ​អាមេរិក​ ​ឬ​ស្មើនឹង​២​០​០​០​០​រៀល​។​

​ជាមួយគ្នា​នេះ​ ​សម្រាប់​សិស្សសាលា​នានា​នោះ​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​នឹង​ទទួល​បាន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​លើ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ក​ម្សាន្ត​ត្រឹមតែ​២​ដុល្លារ​អាមេរិក​ ​ឬ​ស្មើ​៨​០​០​០​រៀល​ប៉ុណ្ណោះ​សម្រាប់​សិស្ស​ម្នាក់​ ​ដោយ​គ្រាន់តែ​ភ្ជាប់​មក​ជាមួយ​នូវ​កាត​សិស្ស​បច្ចុប្បន្ន​របស់​ខ្លួន​៕