រាជរដ្ឋាភិបាល សម្រេចផ្តល់ទីប្រឹក្សាផ្ទាល់បន្ថែមជូនសម្តេចក្រឡាហោម ស ខេង

សង្គម​ និង​សេដ្ឋកិច្ច

លោក តហ៊ើរ អ៊ូម៊ើរ ត្រូវបានរាជរដ្ឋាភិបាលស្នើព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យ ឡាយព្រះហត្ថលេខាដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក តហ៊ើរ អ៊ូអ៊ើរ ខាងស្តាំ

ការតែងតាំង លោក តហ៊ើរ អ៊ូអ៊ើរ ជាទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ត្រូវបានផ្តល់ឋានៈស្មើអគ្គនាយកដោយពុំទទួលយកប្រាក់បំណាច់មុខងារ។

លោក តហ៊ើរ អ៊ូម៊ើរ បច្ចុប្បន្នកាន់តួនាទីជាប្រធានសមាគមប្រភពល្អកម្ពុជា និងសហស្ថាបនិកថ្នាក់ដឹកនាំសាសនាឥស្លាមដ៏ឆ្នើមនៅកម្ពុជាម្នាក់ផងដែរ៕