បុគ្គលិកមជ្ឈមណ្ឌលតេជោ ៥រូប នឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសល្បីៗចំនួន៥

សង្គម​ និង​សេដ្ឋកិច្ច

បុគ្គលិកនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ចំនួន ៥រូប នឹងត្រូវធ្វើការបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសអភិវឌ្ឍ។ នេះបើតាមការជូនដំណឹងរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Startup Center)កាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានឲ្យដឹងថា កាលចុងខែកក្កដា ឆ្នាំ២០២២កន្លងទៅ, លោក តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានរៀបចំពិធីជូនដំណើរបុគ្គលិកចំនួន ៥រូបដែលត្រូវធ្វើការបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេស។ ក្នុងឱកាសនេះ លោកក៏បានជូនពរដល់បុគ្គលិកទាំង ៥រូបនេះ ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត ឱ្យទទួលបានជោគជ័យនៅក្នុងដំណើរបន្តការសិក្សានេះ និងជួបប្រទះតែសំណាងល្អគ្រប់ពេលវេលាថែមទៀត។

សូមជម្រាប់ដែរថា បុគ្គលិកនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”ទាំង ៥រូបនោះ រួមមាន៖
១. កញ្ញាឈីវ បញ្ញារ័ត្ន ដែលនឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាលាលីក្វាន់យូនៃប្រទេសសិង្ហបុរី។
២.លោកពេជ្រ ម៉ានិត ដែលនឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Manchester នៃប្រទេសអង់គ្លេស។
៣. លោកទិត្យ គុយលីម ដែលនឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Maharishi International University នៃសហរដ្ឋអាមេរិក។
៤.លោកពេជ វណ្ណថុល ដែលនឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ RMIT នៃប្រទេសអូស្រ្តាលី។
៥.លោកជុំ ធា ដែលនឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Ulsan National Institute of Science and Technology នៃសាធារណរដ្ឋកូរ៉េ៕