ឧត្តមសេនីយ៍ទោ ផូរ សុធារៈ ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាលើអនុក្រឹត្យមួយទំព័រដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
មុនទទួលបានដំណែងថ្មី ឧត្តមសេនីយ៍ទោ ផូរ សុធារៈ ជាអនុប្រធាននាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ កិច្ចការនគរបាល នៃអគ្គធិការដ្ឋាន ក្រសួងមហាផ្ទៃ។
លោក សុធារៈ ជាកូនប្រសារឧកញ៉ា លី ឆេង អគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប ភរិយារបស់លោក គឺលោកស្រី លី ធីតា។
សូមជម្រាបជូនថា លោក ផូរ សុធារៈ និងលោកស្រី លី ធីតា មានកូនប្រុសស្រីចំនួន ៤រូប ក្នុងនោះស្រី ៣នាក់ និងប្រុសម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍៕