សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជា
ឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ លោក សាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព នៃក្រសួងការពារជាតិ។
តាមបណ្តាញសង្គមតេឡេក្រាមផ្លូវការផ្លាល់ខ្លួន នារសៀលថ្ងៃទី២១ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការស្នើសុំបណ្ដេញ លោក សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព បន្ទាប់ពីសម្តេចបានឃើញចរិករបស់សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។
សម្តេចតេជោ ថ្លែងថា ដើម្បីជួយដល់ សាន ប៊ុនធឿន និងប្រពន្ធកូន សម្តេចតេជោនិងសម្តេចព្រឹទ្ធបណ្ឌិតបានជួយលុយដើម្បី សាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយ ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។
សម្តេចតេជោថ្លែងថា៖ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិកមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព៕