លោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យតែងតាំង ឡើងទៅជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តាមខ្លឹមសារអនុក្រឹត្យស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ដដែលខាងលើ ក៏មានរាយនាម នាយឧត្ដមសេនីយ៍ សរុបចំនួន ០៦រូប ផ្សេងទៀត ត្រូវបានរាជរដ្ឋាភិបាលផ្ទេរ និងតែងតាំង មុខងារ ទៅតាមជំនាញ និងស្នាដៃផងដែរ។
