នាថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះ លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន CEO Master Club នឹងរៀបចំសិក្ខាសាលាមួយស្ដីពី វិធីសាស្រ្តត្រៀមខ្លួនប្រឡងបាក់ឌុបបាននិទ្ទេសA និងការត្រៀមខ្លួនជោគជ័យនៅថ្នាក់មហាវិទ្យាល័យជូនសិស្សិ និស្សិត ដែលមានបំណងចូលរួម។

ក្នុងវគ្គសិក្ខាសាលានោះដែរ ក៏នឹងមានការចូលរួមចែករំលែក និងបណ្ដុះបណ្ដាលដោយផ្ទាល់ពីលោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក CEO Master Club, លោក អោ ប៊ុននាង នាយករង វិទ្យាស្ថានស៊ីអ៊ីអូ អ្នកគ្រូ កង សុខុម ឯកទេស អក្សរសាស្ត្រខ្មែរ, អ្នកគ្រូ គីម រចនា ឯកទេស គណិតវិទ្យា និងលោក ភាព សុភ័ក អតីតសិស្សឆ្នើមនិទ្ទេស A និងជាម្ចាស់ជយលាភីអ្នកបន្តវេន។

វត្ថុបំណងនៃការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ធ្វើឡើងដើម្បីចែករំលែកជុំវិញ៖
១. វិធីសាស្រ្តរៀនឱ្យបានពូកែ
២. វិធីសាស្រ្តត្រៀមខ្លួនដើម្បីប្រឡងបានពិន្ទុខ្ពស់ និងទទួលបានអាហារូបករណ៍
៣. វិធីសាស្រ្តកំណត់គោលដៅជីវិតដ៏ត្រឹមត្រូវបំផុត (សេចក្តីសុខ កិត្តិយស និងទ្រព្យសម្បត្តិ)
៤. វិធីសាស្រ្តជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ ដែលសមស្របទៅនឹងគោលដៅជីវិត
៥.វិធីសាស្រ្តក្លាយជានិស្សិតឆ្នើម នឹងឆ្លាតវៃ (រៀនបណ្តើរ អនុវត្តបណ្តើរ បានប្រាក់ចំណូលបណ្តើរ កសាងបទពិសោធន៍ និងកេរ្តិ៍ឈ្មោះ)
កម្មវិធីនេះនឹងធ្វើឡើងនៅទីតាំង អគារវិទ្យាស្ថានស៊ីអ៊ីអូ ចាប់ពីម៉ោង 8:00 – 12:00 នាទីព្រឹក!