រាជធានីភ្នំពេញ នឹងបើកការដ្ឋានគម្រោងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអធិបតីភាព។ នេះបើតាមការឲ្យដឹងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់រូបនេះ បង្ហើបថា បើមិនមានអ្វីប្រែប្រួលទេ ពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានអាកាសថ្មី ស្ថិតនៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

គម្រោងសាងសង់ស្ពានអាកាសថ្មី ទាំង២ទីតាំងនោះ នៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) និងទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សុី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១៕