ឧត្តមសេនីយ៍ផ្កាយ ៣ ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន ៣រូប អញ្ជើញទៅទស្សនកិច្ចផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុនចំនួន ៣រូបរួចមកហើយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ក្នុងជំនួបកម្រិតខ្ពស់ ចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់ស ញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកនេះ បានបញ្ជាក់ជាថ្មីថា អ្នកវិភាគអាចយករឿង ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុនកាលពីដើមឆ្នាំ២០២២ មកវិភាគបានត្រឹមត្រូវ ព្រោះកម្រិតទទួល និងជំនួប មានចំនួនច្រើន ហើយកម្រិតខ្ពស់ទៀតផង។

សម្តេចថ្លែងថា លោក ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន ៣រូបហើយអញ្ជើញទៅទស្សនកិច្ច ក្នុងនោះ មានលោក ហាតូយ៉ាម៉ា ឆ្នាំ២០១១ ,លោក ស៊ីនហ្សូ អាបេ ឆ្នាំ២០១៨ និង លោក គីស៊ីដា ឆ្នាំ២០២២នេះ ដែលពេលនោះ លោក ហ៊ុន ម៉ាណែត មិនទាន់បានក្លាយជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតនោះទេ។

សម្ដេចតេជោពន្យល់យ៉ាងដូច្នេះថា ការធ្វើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅវៀតណាម គឺធ្វើតិចជាងនៅក្នុងប្រទេសជប៉ុន និងសិង្ហបុរីទេ ក្នុងនោះនៅជប៉ុន គឺធ្វើច្រើនជាងគេ។ សម្តេចតេជោ គូសបញ្ជាក់ថា ក្រុមអ្នកវិភាគខ្លះ បានវិភាគមិនគ្រប់ជ្រុងជ្រោយទេ ចំពោះបញ្ហានេះ ដោយចេះតែចោទប្រកាន់គ្មានមូលដ្ឋានអ្វីទាល់តែសោះ៕