ក្រុមហ៊ុនកម្ពុជា ដែលនាំចូលប្រេងសាំង មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត ខណៈក្រុមហ៊ុនបរទេសដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ មានចំនួន៣។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា «បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនដែលបាននាំចូលប្រេងសាំង រួមមាន៖ ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរវិញ លោកថា រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី»។

ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
យ៉ាងណា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងបន្ថែមថា រៀងរាល់១០ថ្ងៃម្តង ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយ ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។

សូមបញ្ជាក់ថា បច្ចុប្បន្ន នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ យ៉ាងណា ទាក់ទិននឹងប្រេងឥន្ធនៈនេះដែរ បើតាមក្រសួងរ៉ែ និងថាមពល ធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃនេះ កម្ពុជាក៏កំពុងស្វែងរកក្រុមហ៊ុនវិនិយោគពីបរទេស ដើម្បីចុះកិច្ចព្រមព្រៀងពិនិត្យលទ្ធភាពលើការបូមប្រេងបន្ថែមទៀតនៅក្នុងប្លុកចំនួន៤របស់កម្ពុជាដែលមិនទាន់មានដំណើរការ។ ខណៈប្លុកA និងB មានក្រុមហ៊ុនចំនួន២ បានចុះកិច្ចព្រមព្រៀងដើម្បីសិក្សាលម្អិតអំពីលទ្ធភាពវិនិយោគ៕ អត្ថបទ៖ ពិសី
