ព្រះមហាក្សត្រ តែងតាំងមន្ត្រីរាជការ ៤រូបជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់ តែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ៤រូប គឺលោក តឹក សាលី និងលោកស្រី សួន ស្រី ជារដ្ឋលេខាធិការ។ ចំណែកលោក ស៊ូ កិត្យា និងលោកស្រី ប៊ុន វណ្ណឌី ជាអនុរដ្ឋលេខាធិការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ នៅក្នុងព្រះរាជក្រឹត្យ ក៏តែងតាំងនិងផ្តល់ឋានៈ លោក ពិ ម៉ារី ជាជំនួយការរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ១រូប មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈមន្រ្តីរាជការទាំង ៥រូបនេះ ធ្វើឡើងតាមសេចក្តីក្រាបទូលថ្វាយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមការគ្រប់គ្រងដោយនាយករដ្ឋមន្ត្រី។ ការងារនិងភារកិច្ចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គឺដឹកនាំ និងគ្រប់គ្រងលើវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ បច្ចុប្បន្ន លោក ម៉ៅ ហាវណ្ណាល់ ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំដោយផ្ទាល់លើការងារអាកាសចរស៊ីវិល៕