ធនាគារជាតិនៃកម្ពុជា នឹងចាត់វិធានផ្លូវច្បាប់ ចំពោះ «កម្ចីខុសច្បាប់» តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម និងខិតប័ណ្ណតាមទីសាធារណៈនានា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៥សីហា បានគូសបញ្ជាក់ថា ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាប័ណ្ណ គឺជាសកម្មភាពល្មើសនឹងច្បាប់នៅកម្ពុជា។
ដើម្បីជៀសវាងការចាញ់បោកក្រោមរូបណាមួយ ធនាគារជាតិនៃកម្ពុជា ស្នើសុំសាធារណៈជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ទន្ទឹមនឹងនេះ ធនាគារជាតិ ក៏បានលើកទឹកចិត្តឲ្យសាធារណជនប្រើប្រាស់គ្រឹះស្ថាន ធនាគារ ដែលមានអាជ្ញាប័ណ្ណផ្លូវការ។
ក្នុងន័យនេះធនាគារជាតិនៃកម្ពុជា សូមថ្កោលទោស ហើយនឹងកំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់ជាធរមាន៕