រាជរដ្ឋាភិបាល សម្រេចតែងតាំងលោក ម៉ឹង ពន្លក ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនឡើងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ លោក ម៉ឺង ពន្លក មានតួនាទីជាឧត្តមសេនីយ៍ទោ មានអត្តលេខ ០០៣២០៩ ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងការពារជាតិ។
ក្រៅពីបំពេញការងារជាមួយនាយទាហាន កងយោធពលខេមរភូមិន្ទ លោក ម៉ឹង ពន្លក ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់តាំងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសហរដ្ឋអាមេរិក។
លើសពីនេះ លោកក៏ជាប្រធានក្រុមចលនាយុវជន ១៥៧ ផងដែរ៕