នាយទាហានផ្កាយ៣ម្នាក់ តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រាស់បង្គាប់តែងតាំងនាយទាហានជាន់ខ្ពស់ ១រូប នៃក្រសួងការពារជាតិ ឧត្តមសេនីយ៏ឯក គឹម រស្មី ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមអនុក្រឹត្យ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៏ឯក ផ្កាយ ៣ គឹម រស្មី គឺជាបញ្ញាវន្តខ្មែរមួយរូប មានបទពិសោធន៍ និងចំណេះដឹងជ្រៅជ្រះលើវិស័យការ​ពារ​ជាតិ​ បច្ចុប្បន្នកាន់តួនាទីជាអគ្គលេខាធិការ​រង​ នៃអគ្គលេខាធិការដ្ឋាន ទទួលបន្ទុកការងារ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។

បន្ថែមទៀតនោះ ឧត្តមសេនីយ៍ឯក ក៏ជាអនុ​ប្រធាន​គណៈកម្មការ​​ដឹ​កនាំ​ការ​​ងារ​ហ្វឹក​ហ្វឺន​ អប់រំ​ចិត្ត​សាស្រ្ត​ប្រវត្តិសាស្ត្រ​យោធា ​និង ​សណ្តាប់​ធ្នាប់ នៃក្រសួងការពារជាតិ។

សូមជម្រាបជូនថា ឧត្តមសេនីយ៍ឯកផ្កាយ ៣ គឹម រស្មី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្នើព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរម្យងារ “ឧកញ៉ា” ផងដែរ៕