បន្ទាប់ពីលក់ភាគហ៊ុនឱ្យជប៉ុន អតីតធនាគារឧកញ៉ា ប៊ុន មុនី មានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ ស្ថាបនា បានបង្កើតឡើងកាលពីឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជី ១២០លានដុល្លារអាមេរិក នៅធនាគារជាតិនៃកម្ពុជា។ មែនទែនទៅ ស្ថាបនា ត្រូវបានបំលែងខ្លួនចេញពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជ ប៉ុន្មានឆ្នាំមុនលក់ភាគហ៊ុនទៅឱ្យធនាគារជប៉ុន ម៉ារ៉ូហាន់ ភីអិលស៊ី ក្នុងតម្លៃរាប់លានដុល្លារ នៅឆ្នាំ២០១២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មួយឆ្នាំបន្ទាប់ពីការលក់ភាគហ៊ុនមកកាន់ ម៉ារ៉ូហាន់ ពោលគឺក្នុង​ឆ្នាំ​២០១៣ ដើម​ទុនធនាគារស្ថាបនា មាន​ចំនួន ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយត្រឹម​ឆ្នាំ​២០២៥ ស្ថាបនា​ បានព្យាករថា នឹង​កើន​ឡើង​ដល់ ​៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

នៅត្រឹមឆ្នាំ២០២២នេះ ធនាគារ ស្ថាបនា មានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស។

សូមរំលឹកថា ធនាគារ ស្ថាបនា​ បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ ដោយលោក ប៊ុន មុនី ហើយ​រយៈពេល​ ៥ខែ​កន្លង​មក លោកបានសម្រេចចិត្តវិវត្តន៍ទៅ​ជា​ធនាគារ​ពាណិជ្ជ វិញម្តង។

បន្ទាប់ពីលក់ភាគហ៊ុនឱ្យធនាគារជប៉ុន ម៉ារ៉ូហាន់ ក៏ត្រូវកំលាយខ្លួនមកជា ធនាគារ ស្ថាបនា ភីអិលស៊ី ក្នុងខែមេសា ឆ្នាំ២០១៦ ជាមួយនឹង​ដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរ​ដ្ឋ​​អាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីន អេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់៕