រដ្ឋាភិបាលកម្ពុជា ស្នើព្រះមហាក្សត្រ តែងតាំងមុខដំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ចំនួន ៥រូប ក្នុងនោះក៏មានកូនរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបច្ចុប្បន្នម្នាក់។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
មន្រ្តីរាជការដែលត្រូវបានតែងតាំង ដូចជា៖ លោកស្រី មិន ចន្ឌីណែត, លោក អន ធាងអាន, លោក ឈិត សុគន្ធី និងលោក សោម រតនា ជារដ្ឋលេខាធិការ ខណៈដែលលោក ខាន់ ខុន ជាអនុរដ្ឋលេខាធិការ។
ក្នុងចំណោមមន្រ្តីទទួលដំណែងថ្មីនេះ ក៏មានកូនប្រុសលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលអតីតអភិបាលខេត្តព្រះសីហនុ គឺលោក ឈិត សុគន្ធី លំដាប់លេខរៀងទី ៣ បច្ចុប្បន្នកំពុងកាន់តួនាទីជាអនុរដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងធម្មការ

ទន្ទឹមនឹងនោះ ក៏មានអតីតមេគណខេត្តកំពង់ចាមជំនាន់ទី៤ ដែលបានលាចាកសិក្ខាបទនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អន ធាងអាន បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងធម្មការ ត្រូវតែងតាំងបន្ថែមជារដ្ឋលេខាធិការ ឈរលំដាប់លេខរៀងទី ១ ក្នុងព្រះរាជក្រឹត្យ៕
