«លើកស្ទួយគំនិតច្នៃប្រឌិត និងផ្ដល់ឱកាសឲ្យនិស្សិតអភិវឌ្ឍន៍ទេពកោសល្យរបស់ពួកគេ»។ នេះជាពាក្យស្នូលគន្លឹះសំខាន់ដែលសាកលវិទ្យាល័យ លីម កុកវីង ផ្តល់ជូន។
ឈ្មោះជាភាសាអង់គ្លេស Limkokwing University of Creative Technology ជាសាកលវិទ្យាល័យស្ដង់ដាអន្តរជាតិនៅកម្ពុជា ហើយក៏ជាសាលាដែលបង់ថ្លៃសិក្សាលំដាប់ខ្ពស់មួយនៅកម្ពុជា គឺប្រហែល ៣០០០ដុល្លារអាមេរិកក្នុង១ឆ្នាំ ដែលមានកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់។

សាកលវិទ្យាល័យ លីមកុកវីង បង្កើតឡើងតាំងពីឆ្នាំ១៩៩១ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី សាខានៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ សាកលវិទ្យាល័យ បានបណ្តុះបណ្តាលនិស្សិតបញ្ញវន្តឆ្នើមរាប់ម៉ឺននាក់ មកពីប្រទេសផ្សេងៗគ្នាជាង១៥០ជាតិសាសន៍។ និស្សិតទាំងអស់មានឱកាសសិក្សានៅប្រទេសកម្ពុជា ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងសាខាប្រទេសជាច្រើនទៀតលើពិភពលោក។
ជារៀងរាល់ឆ្នាំ លីមកុកវីង តែងតែបង្កើតធនធានមនុស្ស ដែលជាសក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ និស្សិតបញ្ចប់ការសិក្សាតែងទទួលបានចំណេះដឹងនិងជំនាញ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។

សាកលវិទ្យាល័យ លីម កុកវីង លើកស្ទួយគំនិតច្នៃប្រឌិត និងផ្ដល់ឱកាសឲ្យ និស្សិតអភិវឌ្ឍន៍ទេពកោសល្យរបស់ពួកគេ ការទទួលបានជំនាញ និងកំណើនវិជ្ជាជីវៈ។
ជាមួយគ្នានេះ សាកលវិទ្យាល័យ លីមកុកវីង កម្ពុជា ទទួលបានអត្ថប្រយោជន៍ពីក្រុមប្រឹក្សាអន្តរជាតិតាមរយៈ លីមកុកវីង ម៉ាឡេស៊ី។ តំណាងមកពីសាកលវិទ្យាល័យលំដាប់ពិភពលោកផ្តល់នៅទិសដៅដែលត្រូវគ្នានិងស្តង់ដារពិភពលោក ការទទួលស្គាល់ទួទាំងពិភពលោក និងអនុញ្ញាតឱ្យមានការផ្ទេរជាសកល។ លីមកុកវីង ត្រូវបានគាំទ្រដោយបណ្តាញសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលចំណេះដឹងចំនួន១០០ជុំវិញពិភពលោក។

សូមជម្រាបថា សាកលវិទ្យាល័យ លីមកុកវីង មានមហាវិទ្យាល័យចំនួន ៥ ដែលមានមុខជំនាញ រួមមាន៖ ១. មហាវិទ្យាល័យស្ថាបត្យកម្ម និងការរចនា ២. មហាវិទ្យាល័យសិល្បៈ អក្សរសាស្រ្ត និងមនុស្សសាស្រ្ត ៣. មហាវិទ្យាល័យគនិតសាស្រ្ត និងមនុស្សសាស្រ្ត ៤.មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងទំនាក់ទំនងអន្តរជាតិ ៥. មហាវិទ្យល័យគ្រប់គ្រងពាណិជ្ជកម្ម៕

