ខេត្តកំពតមានកំពង់ផែចំនួន៤ ក្នុងនោះ ២ទីតាំងជារបស់មហាសេដ្ឋី

សង្គម​ និង​សេដ្ឋកិច្ច

កំពត គឺជាខេត្តជាប់មាត់សមុទ្រមួយមានសក្តានុពលលើវិស័យទេសចរណ៍ដ៏ធំមួយក្នុងចំណោមខេត្តល្បីៗរបស់ប្រទេសកម្ពុជា ដោយមានសម្រស់ឆ្នេរសមុទ្រធម្មជាតិស្អាត។ហើយខេត្តមួយនេះ ក៏សម្បូរណ៍ទៅដោយកន្លែងកម្សាន្តល្បីល្បាញជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងផែនការគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រដ្ឋាភិបាលជំរុញសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាដើម។ មែនទែនទៅ ​កំពង់ផែ​ដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្តសេដ្ឋកិច្ចជាតិ តាមរយៈដឹកជញ្ជូនទំនិញ និងទេសចរណ៍ និយាយជារួម។ និយាយដាច់ដោយឡែក កំពង់ផែខេត្តកំពតបាននឹងកំពុងចូលរួមជំរុញ​ដល់​កំណើន​ទេសចរណ៍​នៅក្នុង​ខេត្ត ពិសេស​ភ្ញៀវ​មកពី​ប្រទេស​ថៃ និង​វៀតណាម ជាដើម​។​

មកទល់នឹងពេលបច្ចុប្បន្ន​នេះ ខេត្តកំពត​ មាន​កំពង់ផែចំនួន​ ៤​ សម្រាប់ដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរណ៍ ដែលជួយជំរុញបន្ថែមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក និងផ្នែកពាក់ព័ន្ធនានារបស់ខេត្ត ដូចជារមណីដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាមួយចំនួនទៀត ហើយអ្វីដែលពិសេសនោះ គឺបានជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាននេះផ្ទាល់តែម្ដង។

កំពង់ផែទាំង ៤នោះរួមមាន៖

​១/កំពង់ផែ​វិញ​ហួរ វិនិយោគដោយមហាសេដ្ឋី វិញ ហួរ ដែលមាន​ជម្រៅ​ទឹក​រហូតដល់​១៤​ម៉ែត្រ អាច​សម្រាប់ ដឹកជញ្ជូន​ទំនិញ តាម​កប៉ាល់​ធំៗ។​

២/កំពង់ផែ​របស់​ឧកញ៉ា ទ្រី ភាព បណ្តាក់ទុនវិនិយោគដោយមហាសេដ្ឋី ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេង​ចូល។

​ ៣/កំពង់ផែ​របស់លោកស្រី កែវ ម៉ាលី សម្រាប់​ដឹកជញ្ជូន នាំចេញ​ស្រូវ និង ផលិតផល ផ្សេងៗ​ចេញចូល​ប្រទេស​ថៃ។

​​៤/គម្រោងកំពង់ផែ ទេសចរណ៍ អន្តរជាតិ​ខេត្តកំពត ដែល​បើក សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើដំណើរ​តាម​កប៉ាល់​ពិសេស​ទេសចរ។

ជាមួយគ្នានេះ កំពង់ផែខេត្តកំពត ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ​ផងដែរ។

បន្ថែម​ពីលើ​នេះ កំពង់ផែក៏ជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវ​សមុទ្រ​យ៉ាងសំខាន់ ត​ភ្ជាប់​ការដឹកជញ្ជូន​ភ្ញៀវ​ទេស ចរ​ទៅកាន់​បណ្តា​កោះ​នានា​នៅ​ភាគខាងត្បូង និង​ត​ភ្ជាប់​ខេត្តកំពត​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​៕