ចិន ផ្តល់រថយន្ត ១៥០គ្រឿងឱ្យកម្ពុជា ប្រើប្រាស់រៀបចំកិច្ចប្រជុំរដ្ឋមន្តី្រការពារជាតិអាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិចិន ផ្តល់ជំនួយឥតសំណងជារថយន្តទំនើបចំនួន១៥០គ្រឿង និងសម្ភារការិយាល័យជាច្រើនទៀត ជូនក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វីងធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាវិមានឈ្នះឈ្នះ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងពិធីនេះ លោក វ៉ាង វីងធៀន គូសបញ្ជាក់ថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជា ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ គំាទ្រយ៉ាងមុតមាំចំពោះការកសាងទ័ពនិងខឿនការពារជាតិកម្ពុជា។

បើតាមលោក វ៉ាង វីងធៀន ការផ្តល់ជំនួយទាំងនេះគឺជាសកម្មភាពជាក់ស្តែងដែលក្រសួងការពារជាតិចិនជួយគាំទ្រ ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្តី្រការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយភាគីចិនសង្ឃឹមទៅមុខថា កម្ពុជានឹងដើរតួនាទីកាន់តែសកម្ម និងកាន់តែសំខាន់ ក្នុងកិច្ចការសន្តិសុខតំបន់ ហើយគោលដៅចិន គឺនឹងអនុវត្តយ៉ាងម៉ឺងមាត់នូវគំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលលើកឡើងដោយប្រធានរដ្ឋចិន ស៊ី ជីនពីង ប្រគៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ជំរុញកិច្ចសហប្រតិបត្តិការគាំពារស្ថេរភាពតំបន់និងផលប្រយោជន៍រួម អភិវឌ្ឍន៍ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ប្រកបដោយគុណភាពខ្ពស់ ក្នុងយុគសម័យថ្មី។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ដែរថា សម្រាប់ ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។

លើសពីនេះ សម្តេចទៀ បាញ់ ក៏បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយ ចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួមជាងចិន និងកម្ពុជា៕