លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម នាល្ងាចថ្ងៃទី០៤ ខែកញ្ញានេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងជិត១សប្តាហ៍ ដោយចាប់ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុង ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេសលើ វិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាលនិងវិស័យសុខាភិបាលជាដើម។

ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ អភិបាលរាជធានីភ្នំពេញ នឹងជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋវៀតណាម និងចូលរួមពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ៕
